 
                  
                    
                  តំណាងជនមានពិការភាពមកពី២៥រាជធានីខេត្តជួបគ្នាដើម្បីបង្កើតបណ្តាញរចនាសម្ព័ន្ធរបស់ខ្លួននៅទូទាំងប្រទេស
 Aa  |    aA
 
                             
                          
                         
                         
                         
                         
                              Aa  |    aA
                កំពង់ចាម÷ តំណាងជនមានពិការភាពមកពី២៥រាជធានីខេត្តជួបគ្នាដើម្បីបង្កើតបណ្តាញរចនាសម្ព័ន្ធរបស់ខ្លួននៅទូទាំងប្រទេសដើម្បីងាយស្រួលគ្រប់គ្រងនិងជួយគ្នាទៅវិញទៅមកដែលពិធីនេះមានសាក្សីដូចជា ១.ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការតំណាងដ្ឋមន្រ្តី ២.ឯកឧត្តម ហាន កុសល អភិបាលរងនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមតំណាងអភិបាលខេត្ត ៣.លោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច ៤.លោកវេជ្ជបណ្ឌិត ឡាយ សម្បត្តិ អនុប្រធានកម្មវិធីជាតិនៃក្រសួងសុខាភិបាល ៥.នាយកវិទ្យាល័យអប់រំពិសេស ៦.ប្រធានសាខាមូលនិធិជនពិការ ៧.តំណាងអភិបាលស្រុកព្រៃឈរ ៨.មេឃុំមៀន ៩.មេភូមិត្រើង ១០.លោកគ្រូពេទ្យត្រើង ១១.អនុប្រធានមន្ទីរសុខាភិបាល ១២.ប្រធានមជ្ឈមណ្ឌលស្តារខេត្តកំពង់ចាម ១៣.តំណាងកម្មវិធី ACCESS ១៤.តំណាងអង្គការHI ១៥.តំណាងអង្គការជនពិការស្រុកបាធាយ ១៦.តំណាងសមាគមពេទ្យព្យាបាលដោយចលនា ១៧.តំណាងអង្គការជនពិការស្រុកត្បូងឃ្មុំ ១៨.តំណាងអង្គការជនពិការខេត្តក្រចេះ ១៩.តំណាងវេទិការស្រ្តីពិការ ២០.ទូរទស្សន៍ EAC ២១.ទូរទស្សន៍ TVK ២២.ទូរទស្សន៍បាយ័ន ២៣.ទូរទស្សន៍ហង្សមាស ២៤.ទូរទស្សន៍ PNN និង ២៥.ទូរទស្សន៍ CNC សរុប១៣៥នាក់។
ជាលទ្ធផលសន្និបាតសម្រេចបានគឹ÷
១-លោក សេង គង់ ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានភូមិភាគទី១ រួមមានរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី និងខេត្តមណ្ឌលគិរី។
២-លោក សំ ប៉ូឡុង ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានភូមិភាគទី២ រួមមានខេត្តតាកែវ, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
៣-លោក យ៉ង់ ប៊ុនធឿន ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានភូមិភាគទី៣ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកែប, ខេត្តកំពត, ខេត្តព្រះសីហនុ និងខេត្តកោះកុង។
៤-លោកស្រី សឿន កី ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានភូមិភាគទី៤ រួមមាន ខេត្តកំពង់ធំ, ខេត្តសៀមរាប,ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តក្រចេះ។
៥-កញ្ញា កើ សារ៉ាត់ ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានភូមិភាគទី៥ រួមមាន ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តព្រះវិហារ។
៦-លោក ប៉ា ហន ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានតំបន់ប្រមូលផ្តុំជនពិការហង់សិន ភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។



















 
           
  
                                         
                                         
                                        