ថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥…
តំណាងសមាគមជនមានពិការភាពហង់សិននាំយកនៅថវិកា និងសាលិខិតចូលរួមរំលែកទុក្ខដ៏គ្រួសារនៃសពលោកឪពុកបង្កើតរបស់លោកស្រី…
កញ្ញា ឈឺន ស្រីពេជ្រ តំណាងសមាគមជនមានពិការភាពហង់សិនបានចូលរួមកម្មវិធីជិះកង់បង្វិលរទេះដើម្បីលើកកម្ពស់ការងារសម្រាប់ជនពិកា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពិការភ្នែក…
យុវជនពិការចំនួន២០នាក់បានចូលរួមប្រកួតចម្រាញ់រកអ្នកឆ្នើមៗដើម្បីបង្វឹកត្រៀមប្រកួតប្រជែងផ្នែកព័ត៌មានវិទ្យាជាសាកលនៅទីក្រុងប៉េកាំងប្រទេសចិន
តំណាងជនមានពិការភាពមកពី២៥រាជធានីខេត្តជួបគ្នាដើម្បីបង្កើតបណ្តាញរចនាសម្ព័ន្ធរបស់ខ្លួននៅទូទាំងប្រទេស…
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលនឹងអាចកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ
តំណាងសមាគមជនមានពិការភាពហង់សិននាំយកនៅថវិកា និងសាលិខិតចូលរួមរំលែកទុក្ខដ៏គ្រួសារនៃសពលោកឪពុកបង្កើតរបស់លោកស្រី ទ្រី ឡៃស៊ាង | ថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥ រាជធានី ខេត្ត | សមាគមជនមានពិការភាពហង់សិននៅកម្ពុជា |
យើងជានរណា?
ឈ្មោះ
សមាគមនេះមានឈ្មោះជាភាសាខ្មែរថា “សមាគមជនមានពិការភាពហង់សិននៅកម្ពុជា” សរសេរអក្សរកាត់ថា ស.ជ.ហ.ក. ជាភាសាអង់គ្លេសថា CAMBODIAN ASSOCIATION OF HANSEN PEOPLE WITH DISABILITY ជាអក្សរកាត់ថា C.A.H.D ។
ទីស្នាក់ការ
សមាគមជនមានពិការភាពហង់សិននៅកម្ពុជា មានទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់សមាគម មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម។ ទីស្នាក់ការកណ្តាល ស.ជ.ហ.ក. អាចផា្លស់ប្ដូរទីតាំងបានក្នុងករណី ចាំបាច់និងតាមការសម្រេចចិត្ដដោយសំឡេងភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាលនិងគណៈកម្មការប្រតិបត្តិ។
ស.ជ.ហ.ក. អាចមានទីស្នាក់ការ ឬការិយាល័យសាខានៅតាមរាជធានី ខេត្តតាមតម្រូវការចាំបាច់ របស់សមាគម និងអាចបិទទីតាំងបានក្នុងករណីចាំបាច់។
អត្តសញ្ញាណ
សមាគមជនមានពិការភាពហង់សិននៅកម្ពុជា គឺជាសមាគមមនុស្សធ៌មអព្យាក្រឹត មិនស្វែងរក ផលចំណេញ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍នយោបាយក្នុងនោះមានរួមទាំងមិនផ្តល់មធ្យោបាយជាសម្ភារ ហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីគាំទ្របក្សនយោបាយ ឬអ្នកនយោបាយ បេក្ខជននយោបាយឬអ្នកគាំទ្រនយោបាយណាមួយឡើយ។
រូបសញ្ញានិងត្រា
សមាគមជនមានពិការភាពហង់សិននៅកម្ពុជា មានរូបសញ្ញានិងត្រារបស់ខ្លួនរាងជារង្វង់មូល ដូចមានគំរូនៅក្នុងឧបសម្ព័ន្ធ។
-
រូបសញ្ញាមានអក្សរខ្មែរសរសេរថា សមាគមជនមានពិការភាពហង់សិននៅកម្ពុជា អក្សរកាត់ ស.ជ.ហ.ក. រាងកោងពីលើចុះក្រោម និងអក្សរអង់គ្លេសសរសេរថា CAMBODIAN ASSOCIATION OF HANSEN PEOPLE WITH DISABILITY អក្សរកាត់ C.A.H.D រាងកោងពីក្រោមឡើងលើ។
-
ត្រារបស់សមាគមសណ្ឋានជារង្វង់មូលមានអង្កត់ផ្ចិត៣៤មីលីម៉ែត្រមានសញ្ញាសម្គាល់សមាគមនៅខាងក្នុងនិងប្រើទឹកល័ក្តព៌ណខៀវ។
-
រូបបាតដៃទាំងប្រាំតំណាងឱ្យជនពិការដោយសារជំងឺហង់សិនមាននៅទ្វីបទាំងប្រាំនៃផែនដី
-
ផ្ទៃព៌ណសបង្ហាញពីអនាម័យ ភាពស្អាតស្អំ សុខសន្តិភាព ភាពស្មោះត្រង់របស់ជនពិការហង់សិន។