>
កញ្ញា ឈឺន ស្រីពេជ្រ តំណាងសមាគមជនមានពិការភាពហង់សិនបានចូលរួមកម្មវិធីជិះកង់បង្វិលរទេះដើម្បីលើកកម្ពស់ការងារសម្រាប់ជនពិកា | តំណាងសមាគមជនមានពិការភាពហង់សិននាំយកនៅថវិកា និងសាលិខិតចូលរួមរំលែកទុក្ខដ៏គ្រួសារនៃសពលោកឪពុកបង្កើតរបស់លោកស្រី ទ្រី ឡៃស៊ាង | ថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥ រាជធានី ខេត្ត | សមាគមបានរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ 2022 និងទិសដៅឆ្នាំ 2023 | ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមជនមានពិការភាពហង់សិននៅកម្ពុជាចំនួន៤០នាក់បានចូលរួមទិវាជនមានពិការភាពលើកទី២៤ និងអន្តរជាតិលើកទី៤០ | សមាជិកសមាជិការសមាគមជនមានពិការភាពហង់សិននៅកម្ពុជាសរុប ៣៣ នាក់ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាព អន្តរជាតិលើកទី៤១ ក្រោម | សមាគមជនមានពិការភាពហង់សិននៅកម្ពុជា |

របៀបដែលយើងធ្វើការ?

ក្រុមប្រឹក្សាភិបាល

សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល មិនមែនគ្រាន់តែស្ម័គ្រចិត្តទេតែត្រូវមានការបោះឆ្នោតគាំទ្រដោយ សន្និបាតជាកញ្ចប់ឬជាឯកត្តបុគ្គល។ លក្ខខណ្ឌ រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាភិបាលមាន ចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។ សមាសភាពនៃក្រុមប្រឹក្សាភិបាលមានចែងនៅក្នុងរចនាសម្ព័ន្ធ។ ក្រុមប្រឹក្សាភិបាលកើតឡើងតាមរយៈការបោះឆ្នោតជាកញ្ចប់រយៈពេល២ឆ្នាំ។

គណៈកម្មការប្រតិបត្តិ

សមាជិក សមាជិកានៃគណៈកម្មការប្រតិបត្តិត្រូវមានការបោះឆ្នោតគាំទ្រដោយសន្និបាតជាកញ្ចប់ ឬជា ឯកត្តបុគ្គល។ លក្ខខណ្ឌ រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់គណៈកម្មការប្រតិបត្តិមានចែងនៅក្នុងបទបញ្ជាផ្ទៃ ក្នុងរបស់សមាគម។ សមាសភាពនៃគណៈកម្មការប្រតិបត្តិមាន៖

  • - ប្រធាន
  • - អនុប្រធាន
  • - ប្រធានរដ្ឋបាល/ហេរញ្ញិក
  • - ប្រធានកម្មវិធីផែនការនិងរបាយការណ៍
  • - ប្រធានកម្មវិធីសង្គមកិច្ច
  • - ប្រធានកម្មវិធីសុខភាពនិងស្តារលទ្ធភាពពលកម្ម
  • - ប្រធានកម្មវិធីតស៊ូមតិនិងផ្សព្វផ្សាយ
  • - ទីប្រឹក្សា
  • ០១ រូប
  • ០២ រូប
  • ០១ រូប
  • ០១ រូប
  • ០១ រូប
  • ០១ រូប
  • ០១ រូប
  • ០១ រូប
  • ០១ រូប។

ប្រធានគណៈកម្មការប្រតិបត្ដិ

ប្រធានគណៈកម្មការប្រតិបត្តិ គឺជាប្រធានសមាគមនិងជាតំណាងស្របច្បាប់របស់សមាគម ដែលមាន តួនាទីជាអ្នកទទួលបន្ទុកការងាររួម និងទទួលខុសត្រូវនូវគ្រប់សកម្មភាពរបស់សមាគម។ ប្រធានគណៈកម្មការប្រតិបត្ដិកើតឡើងតាមរយៈការបោះឆ្នោតជ្រើសរើសរយៈពេល២ឆ្នាំម្តង។

អនុប្រធានគណៈកម្មការប្រតិបត្តិ

អនុប្រធានសមាគម មានតួនាទី និងភារកិច្ច៖

  • ធ្វើការទំនាក់ទំនងជាមួយសហគមន៍ជាតិ អង្គការជាតិ និងអង្គការអន្តរជាតិទាំងក្នុង និងក្រៅប្រទេស

  • មានសិទ្ធិស្នើនិងផ្តល់យោបល់ជ្រើសរើសប្រធានកម្មវិធីដើម្បីធ្វើការផ្លាស់ប្តូរឬតែងតាំងផ្សេងៗតាមសេចក្តី ត្រូវការចាំបាច់ក្នុងសមាគម

  • ជាតំណាងរបស់ប្រធានករណីប្រធានអវត្តមាន ដែលបានផ្ទេរសិទ្ធិជាប្រធានស្តីទី និងធ្វើជារបាយការណ៍ ឲ្យប្រធាននៅពេលប្រធានត្រឡប់មកវិញ

  • អនុប្រធានម្នាក់ទទួលបន្ទុកកម្មវិធីមួយឬច្រើន។

រដ្ឋបាល/ហេរញ្ញិក

រដ្ឋបាល/ហេរញ្ញិក មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • គ្រប់គ្រងការងាររដ្ឋបាល ទ្រព្យសម្បត្ដិ សារពើភណ្ឌ

  • រៀបចំលិខិតបទដ្ឋាននិងរក្សាតម្កល់ទុកឯកសារ

  • គ្រប់គ្រងការងារបុគ្គលិក

  • ធ្វើកំណត់ហេតុអង្គប្រជុំនានានិងអង្គសន្និបាត

  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ

  • គ្រប់គ្រង និងត្រួតពិនិត្យរាល់ចំណូល ចំណាយរបស់សមាគម

  • ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អនុប្រធានសមាគមដែលទទួលបន្ទុក

  • ធ្វើគម្រោងថវិកាប្រចាំឆ្នាំ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុជូនប្រធានសមាគម ដើម្បីដាក់ជូនទៅគណៈ- កម្មការប្រតិបត្ដិពិនិត្យនិងសម្រេច

  • ធានាថាកម្មវិធីព័ត៌មាននិងទំនាក់ទំនងរបស់សមាគមមានដំណើរការប្រកបដោយប្រសិទ្ធភាព។

តួនាទីនិងភារកិច្ចរបស់ប្រធានកម្មវិធី

/ ប្រធានកម្មវិធីព័ត៌មាននិងទំនាក់ទំនងមានតួនាទីនិងភារកិច្ច៖

  • ធានាថាកម្មវិធីព័ត៌មាននិងទំនាក់ទំនងរបស់សមាគមមានដំណើរការប្រកបដោយប្រសិទ្ធភាព

  • ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អនុប្រធានសមាគមដែលទទួលបន្ទុក។

/ ប្រធានកម្មវិធីផែនការនិងរបាយការណ៍មានតួនាទីនិងភារកិច្ច៖

  • ធានាថាកម្មវិធីផែនការនិងរបាយការណ៍របស់សមាគមមានដំណើរការប្រកបដោយប្រសិទ្ធភាព

  • ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អនុប្រធានសមាគមដែលទទួលបន្ទុក។

/ ប្រធានកម្មវិធីសង្គមកិច្ចមានតួនាទីនិងភារកិច្ច៖

  • ធានាថាកម្មវិធីសង្គមកិច្ចរបស់សមាគមមានដំណើរការប្រកបដោយប្រសិទ្ធភាព

  • ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អនុប្រធានសមាគមដែលទទួលបន្ទុក។

/ ប្រធានកម្មវិធីសុខភាពនិងស្តារលទ្ធភាពពលកម្មមានតួនាទីនិងភារកិច្ច៖

  • ធានាថាកម្មវិធីសង្គមកិច្ចរបស់សមាគមមានដំណើរការប្រកបដោយប្រសិទ្ធភាព

  • ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អនុប្រធានសមាគមដែលទទួលបន្ទុក។

/ ប្រធានកម្មវិធីតស៊ូមតិនិងផ្សព្វផ្សាយមានតួនាទីនិងភារកិច្ច៖

  • ធានាថាកម្មវិធីសង្គមកិច្ចរបស់សមាគមមានដំណើរការប្រកបដោយប្រសិទ្ធភាព

  • ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អនុប្រធានសមាគមដែលទទួលបន្ទុក។

ទីប្រឹក្សា

ទីប្រឹក្សាគឺជាបុគ្គលដែលស្ម័គ្រចិត្តផ្តល់គំនិតយោបល់មិនជ្រើសរើសតាមការបោះឆ្នោតក្នុងសន្និបាតទេ។ទីប្រឹក្សាមានពីរកម្រិតគឺទីប្រឹក្សារបស់ក្រុមប្រឹក្សាភិបាលនិងទីប្រឹក្សារបស់គណៈកម្មការប្រតិបត្តិ។ លក្ខខណ្ឌ អាណត្តិ និងតួនាទីភារកិច្ចរបស់ទីប្រឹក្សានេះមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។