ថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥…
តំណាងសមាគមជនមានពិការភាពហង់សិននាំយកនៅថវិកា និងសាលិខិតចូលរួមរំលែកទុក្ខដ៏គ្រួសារនៃសពលោកឪពុកបង្កើតរបស់លោកស្រី…
កញ្ញា ឈឺន ស្រីពេជ្រ តំណាងសមាគមជនមានពិការភាពហង់សិនបានចូលរួមកម្មវិធីជិះកង់បង្វិលរទេះដើម្បីលើកកម្ពស់ការងារសម្រាប់ជនពិកា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពិការភ្នែក…
យុវជនពិការចំនួន២០នាក់បានចូលរួមប្រកួតចម្រាញ់រកអ្នកឆ្នើមៗដើម្បីបង្វឹកត្រៀមប្រកួតប្រជែងផ្នែកព័ត៌មានវិទ្យាជាសាកលនៅទីក្រុងប៉េកាំងប្រទេសចិន
តំណាងជនមានពិការភាពមកពី២៥រាជធានីខេត្តជួបគ្នាដើម្បីបង្កើតបណ្តាញរចនាសម្ព័ន្ធរបស់ខ្លួននៅទូទាំងប្រទេស…
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលនឹងអាចកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ
តំណាងសមាគមជនមានពិការភាពហង់សិននាំយកនៅថវិកា និងសាលិខិតចូលរួមរំលែកទុក្ខដ៏គ្រួសារនៃសពលោកឪពុកបង្កើតរបស់លោកស្រី ទ្រី ឡៃស៊ាង | ថ្នាក់ដឹកនាំសមាគមជនមានពិការភាពហង់សិននៅកម្ពុជា(សជហក)បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារបណ្តាញទាំង២៥ រាជធានី ខេត្ត | សមាគមជនមានពិការភាពហង់សិននៅកម្ពុជា |
បេសកម្មរបស់យើង
ទស្សនវិស័យ
ជនមានពិការភាពហង់សិននិងក្រុមគ្រួសារមានគុណភាពជីវិតល្អប្រសើរ និងចូលរួមយ៉ាងសកម្មពេញ លេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរដែលមានតាំងពីកំណើតរបស់ខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
បេសកកម្ម
សហការជាមួយគ្រប់ភាគីពាក់ព័ន្ធរួមទាំងរាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិជនពិការ និងគោលនយោបាយស្តីពីជនពិការ។
គោលដៅ
ដើម្បីសម្រេចបានទស្សនវិស័យ បេសកកម្ម និងគោលបំណងរបស់ខ្លួនសមាគមដាក់ចេញនូវគោលដៅ ដូចខាងក្រោម៖
-
ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងគោលនយោបាយផ្សេងៗទៀតទាក់ទងនិងពិការភាព
-
ធានាការទទួលបានសេវាសុខុមាលភាពនិងស្តារលទ្ធភាពពលកម្មរបស់សមាជិកគ្រប់រូប
-
លើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកទាំងអស់ស្របតាមសេដ្ឋកិច្ចជាតិនិងរស់នៅដោយតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន
-
ផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានចំពោះជនមានពិការភាពហង់សិនដោយជំរុញឱ្យមនុស្សគ្រប់រូបក្នុងសង្គមយល់ដឹងអំពីជំងឺហង់សិន និងផលវិបាកដែលនាំឱ្យពិការ និងបញ្ឈប់រាល់ទម្រង់នៃការរើសអើង ចំពោះជនមានពិការហង់សិន
-
សហការជាមួយស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីរួមគ្នាធ្វើអ្វីៗគ្រប់យ៉ាងសំដៅបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាពហង់សិននៅកម្ពុជា។
គោលបំណង
សមាជិករបស់ខ្លួនទទួលបានគុណភាពជីវិត មានសិទ្ធិ និងឱកាសដូចគ្នាជាមួយមនុស្សទូទៅលើគ្រប់ ទិដ្ឋភាពសង្គមតាមរយៈ៖
-
ការជួយគាំទ្រ លើកស្ទួយ បម្រើ ការពារសិទ្ធិ និងផលប្រយោជន៍របស់ជនពិការហង់សិនឱ្យទទួលនូវសិទ្ធិសេដ្ឋកិច្ច អប់រំ សុខុមាលភាពសង្គម និងសិទ្ធិផ្សេងៗទៀត
-
ការបង្កើជាបណ្តាញ សហព័ន្ធ ឬក្រុមជួយខ្លួនឯងដើម្បីប្រមូលផ្តុំជនមានពិការភាពហង់សិននៅតាមរាជធានី ខេត្តសំដៅកសាងជាកម្លាំងសាមគ្គីជួយគ្នាទៅវិញទៅមក និងបង្កើតបានសំឡេងតំណាងតែមួយនៅទូទាំងប្រទេស
-
ការកសាងសមត្ថភាពនិងផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពហង់សិន ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការទទួលបានឱកាសផ្សេងៗ និងចូលរួមយ៉ាងសកម្មពេញលេញស្មើមុខស្មើមាត់ នៅគ្រប់សកម្មភាពសង្គមរួមទាំងការសម្រេចចិត្តនៅគ្រប់កម្រិត និងចូលរួមជីវភាពនយោបាយផងដែរ
-
ការកៀរគរធនធានទាំងក្នុងនិងក្រៅប្រទេសដើម្បីបម្រើសកម្មភាពដែលជាផលប្រយោជន៍រួមរបស់សមាគមដោយយកសមាជិកជាក្រុមគោលដៅជាអាទិភាពរបស់ខ្លួន
គុណតម្លៃ
សមាគម ស.ជ.ហ.ក. ដំណើរការនិងប្រតិបត្តិការការងាររបស់ខ្លួនទាំងថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ដោយឈរលើគុណតម្លៃដូចខាងក្រោម៖
-
តំណាង: តំណាងឱ្យសំឡេងជនមានពិការភាព កើតឡើងដោយជនមានពិការភាព នៅជាមួយជនមានពិការ ភាព និងដើម្បីបុព្វហេតុជនមានពិការភាពហង់សិន
-
អនាម័យ: កាត់បន្ថយការរើសអើងដែលកើតមានចំពោះភាពមិនស្អាតនៃជនមានពិការភាពហង់សិនដោយធានា ថាគ្រប់គ្នាមានអនាម័យនិងភាពស្អាតស្អំផ្នែកកាយសម្បទានិងសតិបញ្ញា
-
សាមគ្គីភាពនិងរួបរួម: កៀរគរជនមានពិការភាពហង់សិនទាំងអស់នៅទូទាំងប្រទេសធ្វើការរួមគ្នាក្នុងស្មារតី សាមគ្គីភាពក្នុងនាមជាជនមានប្រភេទពិការភាពដូចៗគ្នាដោយមិនប្រកាន់ពូជសាសន៍ ភេទ អាយុ ព៌ណសម្បុរ ឋានៈសង្គម នយោបាយ ជាតិ សាសនា។
-
តម្លាភាពនិងគណនេយ្យភាព: ធានារាល់ប្រតិបត្តិការនិងការអនុវត្តការងារប្រចាំថ្ងៃប្រកបដោយភាពស្មោះត្រង់ តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់
-
សហប្រតិបត្តិការនិងភាពជាដៃគូ: បើកទូលាយក្នុងការពង្រីកបណ្តាញ បង្កើនមិត្តភាព និងជំរុញឲ្យមានកិច្ចសហ- ប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិ
-
ភាពជាម្ចាស់និងការទទួលខុសត្រូវ: ធ្វើជាម្ចាស់ មានឯករាជ្យភាព និងទទួលខុសត្រូវលើសកម្មភាពការងាររបស់ ខ្លួន។