
សមាជិកសមាជិការសមាគមជនមានពិការភាពហង់សិននៅកម្ពុជាសរុប ៣៣ នាក់ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាព អន្តរជាតិលើកទី៤១ ក្រោម

ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
សមាជិកសមាជិការសមាគមជនមានពិការភាពហង់សិននៅកម្ពុជាសរុប ៣៣ នាក់ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាព អន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៍’’នៅសាលមហោស្រពកោះពេជ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ការចូលរួមនេះគឺមានការគាំទ្រអង្គការមូនិធិស៊ីអូម៉ាល់ដែលបានឧបត្ថម្ភជាមធ្យោបាយធ្វើដំណើរក៏ដូចជាអាហារសម្រន។